ប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្តកំពត
ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២
ទី៩
សម័យប្រឡងៈ ២៤ ខែ កុម្ភៈ
ឆ្នាំ ២០១២
មណ្ឌលប្រឡងៈ អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
មុខវិជ្ជាៈ វប្បធម៌ទូទៅ ថ្នាក់ទី ១២
រយៈពេល ២ ម៉ោង ( ៥០ពិន្ទុ )
ប្រធានៈ
១.( ៧ពិន្ទុ ) តើព្រលឹងជាអ្វី ? តើខ្មែរមានព្រលឹងអ្វីខ្លះដែលមិនសាបសូន្យ
?
២.( ៧ពិន្ទុ ) តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សន្តោស
ផ្តល់ប្រយោជន៍អ្វីខ្លះ ?
៣.( ៦ពិន្ទុ ) តើប្អូនគិតថា
គួរមានវិធីសំខាន់ៗអ្វីខ្លះក្នុងការជៀសវាងគ្រឿងញៀន ?
៤.( ១៣ពិន្ទុ ) ដូចម្តេចដែលហៅថា កម្មសិទ្ធិសាធារណៈ ? តើកម្មសិទ្ធិសាធារណៈមានអ្វីខ្លះ
?
៥.( ៨ពិន្ទុ) ដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់
ចាំបាច់ត្រូវមានលក្ខខណ្ឌអ្វីខ្លះ ?
៦.( ៩ពិន្ទុ ) តើការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ
មានសារប្រយោជន៍ដូចម្តេចខ្លះ ?
————————————————————————————
ប្រឡងជ្រើសរើសសិស្សពូកែប្រចាំក្រុងកំពត
សម័យប្រឡងៈ ០៨ ខែ កុម្ភៈ
ឆ្នាំ ២០១២
មណ្ឌលប្រឡង ៖ វិទ្យាល័យព្រះរាជសម្ភារ
មុខវិជ្ជាៈ វប្បធម៌ទូទៅ ថ្នាក់ទី ១២
រយៈពេល ១ ម៉ោង ៣០ នាទី ( ៥០ពិន្ទុ )
ប្រធានៈ
(១០ពិន្ទុ)១.ចាប់ពីឆ្នាំ១៩៤៧
ដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញចំនួនប៉ុន្មានហើយ?
ចូរបញ្ជាក់ពីការវិត្តរដ្ឋធម្មនុញ្ញក្នុងសម័យកាលនីមួយៗ
?
(១០ពិន្ទុ)២.នៅក្នុងជីវភាពខាងស្មារតី
តើប្រជាជនខ្មែរមានប្រភេទភ្លេងរបស់ខ្លួនអ្វីខ្លះ ?
ចូររៀបរាប់ពីឧបករណ៍
និងគោលបំណងនៃការប្រគំភ្លេងនីមួយៗ ?
(១៥ពិន្ទុ)៣. តាមការសិក្សាអរិយធម៌ខ្មែរបានបញ្ជាក់ថា
ជនជាតិខ្មែរជាជនជាតិមួយ ដែលមានគំនិត
ច្នៃប្រឌិត « លក្ខណៈសមានកម្ម » ។ ចូរបង្ហាញលក្ខណៈនេះតាមរយៈសំណង់ស្ថាបត្យកម្ម
សម័យអង្គរ គឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងសង្ហារឹមបរិក្ខាសេដ្ឋកិច្ចពិសេសគឺ
បារាយណ៏ទឹកព័ទ្ធជុំវិញអង្គរ
និងតាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយ និងសំណេរដែលបានសិក្សារួច ។
(១៥ពិន្ទុ)៤.អំពើប្រល័យពូជសាសន៍ជាអ្វី
?
ចូរនិយាយពីផលវិបាកនៃអំពើប្រល័យពូជសាសន៍
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
នាអំលុងឆ្នាំ១៩៧៥ដល់១៩៧៩ ?
————————————————————————————
ប្រលងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ
សម័យប្រលង ថ្ងៃទី ២៩-៣០ មីនា ២០០៧
វិញ្ញាសា៖ វប្បធម៌ទូទៅ ថ្នាក់ទី១២ រយៈពេល ២ម៉ោង
សំណូរ
១. (១០ពិន្ទុ) . តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេច?
២. (៣០ពិន្ទុ) . តើជំនឿកើតមានឡើងនៅពេលណា? តើខ្មែរយើងមានជនឿលើអ្វីខ្លះ?
ចូររៀបរាប់ជំនឿរបស់ខ្មែរយើង ដែលនៅគោរពដល់សព្វថ្ងៃឲ្យបាន៥។
តើជំនឿលើសិរីសួស្តីជ័យមង្គល កើតឡើងដោយសារអ្វីខ្លះ?
៣. (១៥ពិន្ទុ) .
ដូចម្តេចដែលហៅថាបេតិកភណ្ឌ? បេតិកភណ្ឌមានប៉ុន្មានប្រភេទ?
ចូរលើកឧទាហរណ៍មកបញ្ជាក់ផង។
៤. (១០ពិន្ទុ) . នៅសម័យដើមគេតែងស្វែងរកគ្រូបាធ្យាយ
ឬអាចារ្យដ៏ចំណានដើម្បីសិក្សា។ តើអាចារ្យតាមបែបពុទ្ធសាសនា មានប៉ុន្មាន ? ចូរបង្ហាញ។
————————————————————————————
ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រឡង ០២ មេសា ២០១២
វិញ្ញាសា វប្បធម៌ទូទៅ
ថ្នាក់ទី១២
រយ:ពេល ១២០នាទី ពិន្ទុ ១០០
I. ចូរស្វែងយល់ពីភូមិសាស្រ្តនៃប្រទេសកម្ពូជា។
ក.
តើភ្នំឳរ៉ាល់ស្ថិតចំចំនុចប្រសព្ធនៃខេត្តណាំខ្លះ?
ខ.
តើរាជធានីនៃខេត្តណាខ្លះដែលមានព្រំប្រទល់មិនជាប់ព្រំដែនគោកនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រកម្ពុជា
និងមិនជាប់សមុទ្រ?
គ. តើរាជធានី
ខេត្តណាខ្លះសិ្ថតនៅតាមដងទន្លេមេគង្គ?
ខ.
កាលណាធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃតាមផ្លូវជាតិលេខ៥
តើគេត្រូវឆ្លងកាត់ដែនដីខេត្តណាខ្លះ?
II. សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ។
តើភស្តុតាងអ្វីខ្លះដែឡអាចបញ្ចាក់ពីរបបមាតាធិបតេយ្យនេះ? ចូររៀបរាប់
និងពន្យល់។
III. តើអំពើហឹង្សាក្នុងគ្រួសារសំដែងឡើងតាមរូបភាពអ្វីខ្លះ?
IV. ព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់តំបនដែលត្រូវការពារដើម្បីអភិរក្សបរិស្ថានធម្មជាតិ។
តើតំបនត្រូវការពារនីមួយៗដែលបានរៀបរាប់ខាងក្រោមស្ថិតក្នុងខេត្តណាខ្លះ?
1. តំបន់ការពារទេសភាព៖
ក. តំបន់ការពារទេសភាពបន្ទាយឆ្មារ ខ. តំបន់ការពារទេសភាពអង្គរ
គ. តំបន់ការពារទេសភាពព្រះវិហារ
2. ឧស្យានជាតិ៖
ក. ឧស្យានជាតិសុរាមរិទ្ធ កុសុមៈ (គិរីរម្យ) ខ. ឧស្យានជាតិមុនីវង្ស (បូកគោ) គ. ឧស្យានជាតិព្រះសីហនុរាជ
ឃ. ឧស្យានជាតិកែប
ង. ឧស្យានជាតិវិរជ័យ
ច. ឧស្យានជាតិបទុមសាគរ
ឆ. ឧស្យានជាតិភ្នំគូលែន
3. តំបន់ជំរកសត្វ៖
ក. តំបន់ជំរកសត្វរនាមដូនសំ ខ. តំបន់ជំរកសត្វភ្នំសំកុស
គ. តំបន់ជំរកសត្វភ្នំឳរ៉ាល់
ឃ. តំបន់ជំរកសត្វគូលែនព្រហ្មទេព
ង. តំបន់ជំរកសត្វបឹងពែរ ច. តំបន់ជំរកសត្វលំផាត់ ឆ. តំបន់ជំរកសត្វភ្នំព្រិច
ជ. តំបន់ជំរកសត្វណាំលៀ
ឈ. តំបន់ជំរកសត្វស្នួល ញ. តំបន់ជំរកសត្វពាមក្រសោម
V. តុលារការខ្មែរក្រហមឬសាលាក្តីខ្មែរក្រហមត្រូវបានសរសេរជាអក្សរកាត់ «អវតក»
ក.
តើអក្សរកាត់នេះ «អវតក» មានន័យពេញលេញជាសំរាយដូចម្តេច?
ខ.
ហេតុអ្វីបានជាគេហៅ «អវតក» ជាតុលារការកូនកាត់?
ចូរបកស្រាយពន្យល់។
————————————————————————————
ប្រលងជ្រើសរើសគ្រូ បឋម និង មតេយ្យសិក្សា ២០១១
សម័យប្រលង ១៨ វិច្ឆិកា ២០១១
វិញ្ញាសា៖ វប្បធម៌ទូទៅ (រយះពេល ២ម៉ោង)
ប្រធាន៖ សេវាកម្មទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងមួយ
ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ចូរពន្យល់ឲ្យបានក្បោះក្បាយ។ (១០ពិន្ទុ)
————————————————————————————
ប្រលងគរុនិស្សិត បរិ.បូក១ (២០១១)
សម័យប្រលង ថ្ងៃ ០២ តុលា ២០១១
រយៈពេល ៩០នាទី (១០ពិន្ទុ)
វិញ្ញាសាៈ វប្បធម៌ទូទៅ
សំណួរ
១.
ចូរអ្នកពន្យល់អំពីប្រវត្តិកំណើតជំនឿសាសនា ។ (១ពិន្ទុ)
២.
ចូរអ្នកសង្ខេបប្លង់ពុទ្ធប្រវត្តិមានប៉ុន្មានដំណាក់កាល និងមានឈ្មោះអ្វីខ្លះ? (២ពិន្ទុ)
៣.
ហេតុដូចម្តេចបានជាកបិលមហាព្រហ្មកាត់ក្បាល? ចូរពន្យល់ឲ្យបានពិស្តារ។
(២ពិន្ទុ)
៤.
ហេតុដូចម្តេចបានជាប្រជាជនខ្មែរធ្វើពិធីបុណ្យភ្ជុំបិណ្ឌ? ចូរអ្នកសរសេរឲ្យបានទូលំទូលាយ៊ (២ពិន្ទុ)
៥.
កាកបាទក្រហមកម្ពុជាបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា? ក្នុងគោលបំណងអ្វី?
(១ពិន្ទុកន្លះ)
៦.
ច្បាប់ស្តីអំពីអំពើពុករលួយ បានប្រកាសឲ្យអនុវត្តន៍នៅ ថ្ងៃ ខែ ឆ្នាំ ណា? (១ពិន្ទុកន្លះ)
————————————————————————————
ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បិ៍ខ្មែរ
គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រលង៖ ១ មេសា ២០១១
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩ (រយៈពេល ១២០នាទី ពិន្ទុ
១០០)
I. (30ពិន្ទុ) ក្នុងការដោះស្រាយទំនាស់អាចមានស្ថានភាពបី កើតឡើង
គឺស្ថានភាព ឈ្នះ-ចាញ់ ស្ថានភាព ឈ្នះ-ឈ្នះ និងស្ថានភាព ចាញ់-ឈ្នះ។
១. ចូរបង្ហាញពីលក្ខណៈ នៃស្ថានភាពនីមួយៗ។
១. ចូរបង្ហាញពីលក្ខណៈ នៃស្ថានភាពនីមួយៗ។
២.
ក្នុងស្ថានភាពនីមួយៗ តើភាគីទំនាស់មានអារម្មណ៍ដូចម្តេចខ្លះ?
II. (30ពិន្ទុ) តើគ្រោះថ្នាក់ចរាចរណ៍ អាចបណ្តាលមកពីកត្តាអ្វីខ្លះ? ចូររៀបរាប់និងពន្យល់?
III. (40ពិន្ទុ) តើវត្តអារាមមានតួនាទីដូចម្តេចខ្លះ ចំពោះសហគមន៍?
————————————————————————————
ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និងទី ១២
ផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា
សម័យប្រឡង ០៦ ឧសភា ២០០៨
វិញ្ញសាវប្បធម៌ទូទៅថ្នាក់ទី១២ (រយពេល ៣ម៉ោង ពិន្ទុ ១០០)
(៣០ពិន្ទុ) ១. អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិខ្មែររួមមានអ្វីខ្លះ?
ចូររៀបរាប់។
(៣០ពិន្ទុ) ២. ក្នុងសង្គមប្រជាធិតេយ្យ គេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ?
អំណាចនីមួយៗ តំណាង ដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច? អំណាចនីមួយៗមានប្រៀបលើអំណាចដទៃទៀតដូចម្តេចខ្លះ?
(៤០ពិន្ទុ) ៣. សង្គមកម្ពុជាបច្ចុប្បន្ន
កំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។
ដូចនេះដើម្បីជៀសផុតអំពើហិង្សាក្នុងគ្រួសារ យើងគួរគប្បីដឹងថា៖
ក.តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
ខ.តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ និង ពន្យល់។
គ.តើរូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារ
ផ្តល់ផលវិបាកអាក្រក់ដូចម្តេចខ្លះចំពោះអ្នករងគ្រោះ?
ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បិ៍ខ្មែរ
គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រលង៖ ២៨ ឧសភា ២០០៣
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩ ថ្ងៃទី ២៩-៥-០៣ (រយៈពេល ២ម៉ោង
ពិន្ទុ ១០០)
(២០ពិន្ទុ)១. តាមឯកសារផែនដីវិទ្យា
ពិភពលោកចែកចេញជាប៉ុន្មានទ្វីប? ទ្វីបអ្វីខ្លះ?
(២០ពិន្ទុ)២.
ក្នុងលទ្ធិព្រះពុទ្ធសាសនា ពាក្យថា “អរិយសច្ច” សំរាប់សំគាល់អ្វីខ្លះ?
(២០ពិន្ទុ)៣.
ចូរធ្វើការប្រៀបធៀបការដឹកនាំផ្តាច់ការ និងការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ។
(២០ពិន្ទុ) ៤.ក្នុងអំឡុងខែ
ឧសភា ឆ្នាំ ២០០៣នេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ពីរ។
តើពិធីបុណ្យអ្វីខ្លះ? តើពិធីបុណ្យនីមួយៗ មានអត្ថន័យយ៉ាងដូចម្តេច?
ប្រលងគរុនិស្សិត បរិ.បូក១ (២០១១)
សម័យប្រលង ថ្ងៃ ០២ តុលា ២០១១
រយៈពេល ៩០នាទី (១០ពិន្ទុ)
វិញ្ញាសាៈ វប្បធម៌ទូទៅ
សំណួរ
១.
ចូរអ្នកពន្យល់អំពីប្រវត្តិកំណើតជំនឿសាសនា ។ (១ពិន្ទុ)
២.
ចូរអ្នកសង្ខេបប្លង់ពុទ្ធប្រវត្តិមានប៉ុន្មានដំណាក់កាល និងមានឈ្មោះអ្វីខ្លះ? (២ពិន្ទុ)
៣. ហេតុដូចម្តេចបានជាកបិលមហាព្រហ្មកាត់ក្បាល? ចូរពន្យល់ឲ្យបានពិស្តារ។ (២ពិន្ទុ)
៤.
ហេតុដូចម្តេចបានជាប្រជាជនខ្មែរធ្វើពិធីបុណ្យភ្ជុំបិណ្ឌ? ចូរអ្នកសរសេរឲ្យបានទូលំទូលាយ (២ពិន្ទុ)
៥. កាកបាទក្រហមកម្ពុជាបានបង្កើតឡើងនៅថ្ងៃ ខែ
ឆ្នាំ ណា?
ក្នុងគោលបំណងអ្វី? (១ពិន្ទុកន្លះ)
៦. ច្បាប់ស្តីអំពីអំពើពុករលួយ
បានប្រកាសឲ្យអនុវត្តន៍នៅ ថ្ងៃ ខែ ឆ្នាំ ណា? (១ពិន្ទុកន្លះ)
————————————————————————————
ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩
និងទី១២
សម័យប្រឡង ០១ មេសា ២០១១
វិញ្ញាសា
វប្បធម៌ទូទៅ
ថ្នាក់ទី១២
រយ:ពេល ១២០នាទី ពិន្ទុ ១០០
I. (50ពិន្ទុ)
១- ដូចម្តេចដែលហៅថា
អត្តសញ្ញាណ?
២-
តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ទីអត្តសញ្ញាណជាតោខ្មែរយើង? ចូររៀបរាប់។
II. (50ពិន្ទុ) បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយ
ភូមិ-ឃុំមានសុវិត្ថិភាពឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
១- តើគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ?
ចូររៀបរាប់ និងពន្យល់។
២-
ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន
តើបាតុភាពអវិជ្ជមាននីមួយៗផ្តល់ផលវិបាកដូចម្តេចខ្លះ?
៣- តើនរណាខ្លះ
ឬស្ថាប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាព?
៤- តើអ្នកយល់យ៉ាងណា
ចំពោះការដាក់ឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាព?
————————————————————————————
វិញ្ញាសា៖ វប្បធម៌ទូទៅ ថ្នាក់ទី១២ រយៈពេល ២ម៉ោង
(១០ពិន្ទុ) .
តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេច?
(៣០ពិន្ទុ) . តើជំនឿកើតមានឡើងនៅពេលណា? តើខ្មែរយើងមានជនឿលើអ្វីខ្លះ?
ចូររៀបរាប់ជំនឿរបស់ខ្មែរយើងដែលនៅ គោរពដល់សព្វថ្ងៃឲ្យបាន៥។
តើជំនឿលើសិរីសួស្តីជ័យមង្គល កើតឡើងដោយសារអ្វីខ្លះ?
(១៥ពិន្ទុ) . ដូចម្តេចដែលហៅថាបេតិកភណ្ឌ? បេតិកភណ្ឌមានប៉ុន្មានប្រភេទ?
ចូរលើកឧទាហរណ៍មកបញ្ជាក់ផង។
(១០ពិន្ទុ) . នៅសម័យដើមគេតែងស្វែងរកគ្រូបាធ្យាយ
ឬអាចារ្យដ៏ចំណានដើម្បីសិក្សា។ តើអាចារ្យតាមបែបពុទ្ធសាសនា មានប៉ុន្មាន ? ចូរបង្ហាញ។
វិញ្ញាសា៖ វប្បធម៌ទូទៅ
១-
ដូចម្តេចដែលហៅថារដ្ឋ? ជាតិ? មាតុភូមិ?
– រដ្ឋៈ មានន័យថាសហគមន៍របស់មនុស្ស
ដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេ គឺរដ្ឋធម្មនុញ្ញ ។ សមាជិករបស់រដ្ឋ
គេហៅថាពលរដ្ឋ ។ ពលរដ្ឋទាំងឡាយមិនត្រឹមតែគោរពច្បាប់ទេ
គឺត្រូវនាំគ្នាជួយស្ថាបនាច្បាប់ថែមទៀត នៅក្នុងន័យនេះ
ពាក្យរដ្ឋសំដៅទៅលើអាជ្ញាធរនយោបាយតែម្តង ។ ដែលមានបណ្តុំរវាងអង្គការបីៈ
- នីតិបញ្ញត្តិ
- នីតិប្រតិបត្តិ
- តុលាការ
– ជាតិៈ មានន័យថាសហគមន៍របស់មនុស្សដែលមានសញ្ជាតិដូចគ្នា។
ជាតិពុំមែនរដ្ឋទេពីព្រោះ ជាតិនិមួយៗ អាចប្តូររដ្ឋបានតាម ចិត្តរបស់គេ ហើយរដ្ឋគ្រាន់តែជាច្បាប់គ្រប់គ្រងជាតិតែប៉ុណ្ណោះ
។
– មាតុភូមិៈ ពាក្យថាមាតុភូមិគ្មានអ្វីក្រៅពីពាក្យជាតិទេ ប៉ុន្តែពាក្យមាតុភូមិមានន័យថាជាតិដែល ជាទីស្រឡាញ់។ ដូច្នេះមាតុភូមិគឺជាសហគមន៍ ដែលនាំគ្នាស្រឡាញ់ក្នុងផ្លូវមនោសញ្ចតនា ។
២- ច្បាប់ជាអ្វី? សិទ្ធិជាអ្វី? ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់ណា?

– ច្បាប់ៈ គឺជានិយមកតព្វកិច្ច
ចំាបាច់បំផុតរបស់មនុស្សសំរាប់ការពារសិទ្ធិ និងសេរីភាពដែលធម្ម ជាតិបានសំអិតសំអាងឡើង
ដើម្បីជីវិតរស់នៅនៃសត្វលោកទូទៅ។
– សិទ្ធិៈ តាមលោកកង់បានអោយនិយមន័យថា គឺជាលក្ខខ័ណ្ឌទាំងអស់ដែលអនុញ្ញាត្តអោយ សេរីភាពនៃជនម្នាក់ៗ ស្របជាមួយនឹងសេរីភាពនៃជនទាំងអស់ ។
– ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់អ្វីដេលមិនបានចែងនៅក្នុងច្បាប់ គឺស្ថិតនៅក្នុងសិទ្ធិ ” ព្រំដែន នៃសិទ្ធិគឺច្បាប់ ព្រំដែននៃច្បាប់គឺសិទ្ធិ” ។

៣-
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ?
នៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាមានៈ
– ១៤ ជំពូក
– ១៣៩ មាត្រា
– ៦ ឧបសម្ព័ន្ធ
ឧបសម្ព័ន្ធទាំង ៦ មានៈ
– ១៤ ជំពូក
– ១៣៩ មាត្រា
– ៦ ឧបសម្ព័ន្ធ
ឧបសម្ព័ន្ធទាំង ៦ មានៈ
ក. ឧបសម្ព័នមួយចែងអំពី ” ទង់ជាតិ”
ខ. ឧបសម្ព័នពីរចែងអំពី ” ភ្លេងជាតិ” (បទនគររាជ)
គ. ឧបសម្ព័ន្ធបីចែងអំពី ” សញ្ញាជាតិ” (ព្រះសង្ហា)
ឃ. ឧបសម្ព័ន្ធបួនចែងអំពី ” សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ។
ង. ឧបសម្ព័ន្ធប្រាំចែងអំពីនសច្ចាប្រណិធាននៃប្រធាន អនុប្រធាន និងសមាជិកនៃរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជ និងទេព្តា រក្សាស្វេតច្ឆត្រ ។
ច. សច្ចាប្រណិធាន នៃនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល នៅចំពោះមុខព្រះភ័ក្រ ព្រះមហាក្ស ត្រ ព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជ និងទេព្តារក្សាស្វេតច្ឆត្រ។
៤- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលជាធរមាននៅពេល ដែលព្រះមហាក្សត្រ ទ្រង់ឡាយ ព្រះហស្ថលេខាប្រកាសអោយប្រើជាផ្លូវការ នៅថ្ងៃ ខែ ឆ្នាំណា? តើក្នុងជំពូកនិមួយៗមានចំណងជើង ដូចម្តចខ្លះ?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសអោយ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។
ជំពូកទាំង ១៤ នៃរដ្ឋធម្មនុញ្ញមានដូចតទៅៈ
ជំពូក ១. អំពីអធិបតេយ្យ
ជំពូក ២. អំពីព្រះមហាក្សត្រ
ជំពូក ៣. អំពីសិទ្ធិ និង ករណីយ៍កិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូក ៤. អំពីរបបនយោបាយ
ជំពូក ៥. អំពីសេដ្ឋកិច្ច
ជំពូក ៦. អំពីអប់រំ វប្បធម៌ និងសង្គម
ជំពូក ៧. អំពីរដ្ឋសភា
ជំពូក ៨. អំពីរាជរដ្ឋាភិបាល
ជំពូក ៩. អំពីអំណាចតុលាការ
ជំពូក ១០. អំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ជំពូក ១១. អំពីការគ្រប់គ្រងរដ្ឋបាល
ជំពូក ១២. អំពីសមាជជាតិ
ជំពូក ១៣. អំពីអនុភាព និងការសើរើ
ជំពូក ១៤. អំពីអន្តរបញ្ញតិ្ត ។

៥-
អំណាចគ្រប់គ្រងរដ្ឋមានប៉ុន្មាន? ការបែងចែកអំណាចទាំងនេះដើម្បីអ្វី?អំណាចគ្រប់គ្រងរដ្ឋមានបី គឺ៖
១- នីតិបញ្ញត្តិ (រដ្ឋសភាតំណាងរាស្រ្ត ១២០ រូប សម្រាប់ធ្វើច្បាប់
២- នីតិប្រតិបត្តិ (គណៈរដ្ឋមន្រ្តី) សម្រាប់អនុវត្តច្បាប់)
៣- អំណាចតុលាការ (អង្គចៅក្រម) សម្រាប់ជុំនុំជម្រះក្តី និងរក្សាយុត្តិធម៌ជូនសង្គម ។
ហើយការបែងចែកអំណាច សម្រាប់គ្រប់គ្រងរដ្ឋបែបនេះដើម្បីអោយមានការទប់ទល់គ្នាទៅវិញទៅ មក ជៀសវាងការប្រើអំណាចដោយរំលោភ។

៦-
ព្រះពុទ្ធបរមគ្រូបានណែនាំអោយមនុស្ស ប្រកាន់ខ្ជាប់នូវ ក្រមប្រតិបត្តិ ១០
ប្រការដើម្បីសេចក្តី សុខចម្រើន និងសន្តិភាពជានិរន្ត ។ តើក្រមទាំង ១០ ប្រការ
(ទសពិធរាជធម៌) នោះគឺអ្វីខ្លះ?
១- ទានៈ ការធ្វើអំណោយគឺចេះចែកគ្នារស់
២- សីលៈ កាន់សីលប្រាំខ្ចាប់ខ្ចួន មិនប្រធ្វើអំពើអាក្រក់
៣- ចាគៈ ចេះលះបង់សេចក្តីកំណាញ់ ហើយបរិច្ចាគទ្រព្យសម្បតិ្តកសាងប្រយោជន៍សាធារណៈ (គឺមិនអាត្មានិយម)
៤- អាជ្ជវៈ មានចិត្តស្មោះត្រង់ប្រកាន់ សច្ចធម៌ (គឺនិយាយបែបណាធ្វើបែបនោះ)
៥- មទ្ទវៈ ចេះបន្ទន់ឥរិយាបទ និងចិត្តគំនិត (គឺប្រើសំដីពិរោះផ្អែមល្ហែម)
៦- តបៈ ចេះព្យាយាមកំចាត់ចោល នូវសេចក្តីអាក្រក់ចេញពីខ្លួនហើយតំាងខ្ឡួនអោយនៅ ក្នុងអំពើល្អជានិច្ច (គឺរាំងស្កាត់សេចក្តីអាក្រក់)
៧- អក្កោធនៈ មិនសំដែងអាការៈច្រងេងច្រងាងទទឹងទិស (គឹមិនធ្វើអោយគេខឹង)
៨- អវិហឹសាៈ មិនសងសឹកមិនប្រព្រឹត្ត្ បៀតបៀនអ្នកដទៃហ៑ានទទួល ឫឆាប់មើលឃើញ ទោសកំហុសខ្លួន មិនចាប់ទោសកំហុសអ្នកដទៃខុសបែបបទ ។
៩- ខន្តីៈ ចេះអត់ធ្មត់ ចេះអត់ធន

១០- អវិរោធនៈ
មិនធ្វើអោយខុសឆ្គង ពីគន្លងច្បាប់ (គឺគោរពប្រតិបត្តិតាមច្បាប់ជានិច្ច) ។